Monday 16 September 2013



តាម​លោកចាន់ សាវ៉េត ប៉ូលិស​បាន​ប្រើ​គា្រប់កាំភ្លើង​ពិត គ្រាប់បែកផ្សែង និង​ឡានទឹក​បាញ់​លើ​ក្រុមយុវជន​ជាង​៣០​នាក់ ដែល​បាន​ប្រឈមមុខ​តទល់​ជាមួយ​ជាមួយ​ប៉ូលិស ដែល​មាន​ប្រមាណ​៣ពាន់នាក់។ តាម​លោកចាន់ សាវ៉េត យុវជន​មួយ​ក្រុមនោះ​មិន​ស្ថិតនៅក្នុង​ចំណោម​ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​ សង្រ្គោះជាតិ​ទេ ដោយសារ​គណបក្ស​សង្រ្គោះជាតិ​បាន​រំសាយ​បាតុកម្ម​តាំង​តែ​ពី​រសៀល​ម្ល៉េះ។
Police officers fire tear gas and a water cannon during clashes with protesters supporting the opposition Cambodia National Rescue Paety(CNRP) near the Royal Palace in central Phnom penh sept 15 ,2013 REUTERS

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 15 កញ្ញា 2013

យុវជន​ម្នាក់ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ប៉ូលិសនៅក្នុង​អំពើ​ហិង្សា​នៅ​ម្តុំ​ស្ពាន​អាកាស​មុនីវង្ស

យុវជន​ម្នាក់​បាន​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់​ប៉ូលិស និង​បីនាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការប្រឈម​មុខ​ដាក់គ្នា​ដាច់ដោយឡែក​គ្នាមួយ រវាង​ក្រុម​យុវជន​មួយ​ក្រុម ជាមួយ​ប៉ូលិស នៅ​ម្តុំ​ស្ពាន​ក្បាលថ្នល់។ នេះ​បើតាម​ព័ត៌មាន​ពី​លោក​ចាន់ សាវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក ដែល​វត្តមាន​នៅ​កន្លែង​កន្លែង​កើតហេតុ នៅ​យប់​ថ្ងៃ​អាទិត្យ​ទី ១៥ កញ្ញានេះ។

តាម​លោកចាន់ សាវ៉េត ប៉ូលិស​បាន​ប្រើ​គា្រប់កាំភ្លើង​ពិត គ្រាប់បែកផ្សែង និង​ឡានទឹក​បាញ់​លើ​ក្រុមយុវជន​ជាង​៣០​នាក់ ដែល​បាន​ប្រឈមមុខ​តទល់​ជាមួយ​ជាមួយ​ប៉ូលិស ដែល​មាន​ប្រមាណ​៣ពាន់នាក់។ តាម​លោកចាន់ សាវ៉េត យុវជន​មួយ​ក្រុមនោះ​មិន​ស្ថិតនៅក្នុង​ចំណោម​ក្រុមបាតុករ​ដឹកនាំ​ដោយ​គណបក្ស​ សង្រ្គោះជាតិ​ទេ ដោយសារ​គណបក្ស​សង្រ្គោះជាតិ​បាន​រំសាយ​បាតុកម្ម​តាំង​តែ​ពី​រសៀល​ម្ល៉េះ។ គេ​មិន​ដឹងថា តើ​យុវជន​មួយ​ក្រុម​នោះ​មាន​ប្រភព​មក​ពី​ណា​ទេ ប៉ុន្តែ តាម​លោកចាន់ សាវ៉េត ពួកយុវជន​ខឹង ​តវ៉ា​ចំពោះ​ការបិទផ្លូវ ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ចាប់តាំង ពី​ម៉ោង បីព្រឹកភ្លឺ នៅ​ថ្ងៃ អាទិត្យ។ ការបិទ​ផ្លូវ​ដែល​បណ្តាល​ឲ្យ​មានការកកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ម្តុំ​ស្ពាន​ មុនីវង្ស។


បើតាម​លោក​ចាន់ សាវ៉េតដដែល យុវជន​ដែល​ត្រូវ​ស្លាប់​ដោយ​គ្រាប់ប៉ូលិស មិនមែន​ជាមនុស្ស​ក្នុង​ចំណោម​យុវជន​ទាំង​ជាង​៣០​នាក់នោះទេ ប៉ុន្តែ គឺ​គ្រាន់តែ​អ្នកមើល។ ចំណែក​មនុស្ស​បីនាក់​ផ្សេងទៀត បាន​រងរបួស​ដោយ​គ្រាប់កំាភ្លើង ឬ​ភ្លើង​ដែល​ចេញ​ពី​គ្រាប់បែកផ្សែង​របស់​ប៉ូលិស។ លោក​ចាន់​សាវ៉េត ដែល​នៅ​កន្លែង​កើតហេតុ រហូត​ដល់​ម៉ោង​១០​កន្លះយប់ ថ្ងៃ​អាទិត្យ បាន​និយាយ​ថា លោកឃើញ​គេ​ចាប់មនុស្ស​យ៉ាងតិច ១០​នាក់ នៅក្នុង​ការប្រឈមមុខ​មួយ​ប្រាវ​រវាង​ក្រុមយុវជន និង​ប៉ូលិស៕

0 comments:

Post a Comment

Friends