Tuesday 1 October 2013

កំពង់ចាម: អំពើហិង្សា​ក្នុង​គ្រួសារ​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់ ដោយ​បុរស​ជា​ប្តី បាន​ចាក់​សម្លាប់​ប្រពន្ធ និង​កូនស្រី ហើយ​បុរស​ជា​ប្តី​នោះ ក៏ត្រូវ​ប្រជាពលរដ្ឋ វាយ​សម្លាប់ ក្រោយពី​ធ្វើ​សកម្មភាព​រួច​។ អំពើហិង្សា​នេះ គឺ​សង្ស័យ​កើតហេតុ​ចេញពី​បុរស​ឪពុកចុង​នោះ ចាប់រំលោភ​កូនស្រី ហើយ​ម្តាយ​ទៅ​ទាន់ ក៏​ខឹងសម្បារ សម្លាប់​ទាំងពីរ​នាក់​ម្តាយកូន​ចោល ដើម្បី​បិទមាត់​។
​សូមបញ្ជាក់ថា ហេតុការណ៍​នេះ កើតឡើង នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា សព​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ សេក ធូ អាយុ ៤៧​ឆ្នាំ និង​កូនស្រី ដែល​ត្រូវបាន​ឪពុក​ចាក់​សម្លាប់​ដែរនោះ ឈ្មោះ មួន ចិ​ន្ថា អាយុ ២០​ឆ្នាំ​។ ចំណែក​បុរស​ជា​ប្តី ឈ្មោះ ឡាំង ពិសេស អាយុ ៤៨​ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ ព័ទ្ធ​សម្លាប់​នៅមុខ​ផ្ទះ នៅវេលា​ម៉ោង​ជិត ១​រសៀល​។​
​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា រឿង​ហេតុនេះ​ទំនងជា​ម្តាយ​មកពី​វត្ត​វិញ បានឃើញ​ឪពុក​រូបនេះ កំពុង​រំលោភ​កូនស្រី​របស់ខ្លួន ក៏​ចូលទៅ​ជួយ ហើយ​ធ្វើ​ឲ្យ​ប្តី​ខឹង ក៏បាន​សម្លាប់​អ្នក​ទាំងពីរ​ម្តាយ​និង​ចូល​នេះ​ចោល​ទាំង​ម្តង​ទៅ​។​
​លោក សែ​វ ស៊ាន​ម៉ាន់ អធិការ​ស្រុក​ព្រៃឈ បាន​បន្តថា លោក​មិនទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ​ទេ ចំពោះ​ករណី​ខាងលើនេះ​៕​
murder_cen

0 comments:

Post a Comment

Friends