កំពង់ចាម: អំពើហិង្សាក្នុងគ្រួសារមួយ ដែលបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ ដោយបុរសជាប្តី បានចាក់សម្លាប់ប្រពន្ធ និងកូនស្រី ហើយបុរសជាប្តីនោះ ក៏ត្រូវប្រជាពលរដ្ឋ វាយសម្លាប់ ក្រោយពីធ្វើសកម្មភាពរួច។ អំពើហិង្សានេះ គឺសង្ស័យកើតហេតុចេញពីបុរសឪពុកចុងនោះ ចាប់រំលោភកូនស្រី ហើយម្តាយទៅទាន់ ក៏ខឹងសម្បារ សម្លាប់ទាំងពីរនាក់ម្តាយកូនចោល ដើម្បីបិទមាត់។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើង នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពស្ត្រីជាប្រពន្ធ ឈ្មោះ សេក ធូ អាយុ ៤៧ឆ្នាំ និងកូនស្រី ដែលត្រូវបានឪពុកចាក់សម្លាប់ដែរនោះ ឈ្មោះ មួន ចិន្ថា អាយុ ២០ឆ្នាំ។ ចំណែកបុរសជាប្តី ឈ្មោះ ឡាំង ពិសេស អាយុ ៤៨ឆ្នាំ ត្រូវបានប្រជាពលរដ្ឋ ព័ទ្ធសម្លាប់នៅមុខផ្ទះ នៅវេលាម៉ោងជិត ១រសៀល។
អ្នកជិតខាងបានឲ្យដឹងថា រឿងហេតុនេះទំនងជាម្តាយមកពីវត្តវិញ បានឃើញឪពុករូបនេះ កំពុងរំលោភកូនស្រីរបស់ខ្លួន ក៏ចូលទៅជួយ ហើយធ្វើឲ្យប្តីខឹង ក៏បានសម្លាប់អ្នកទាំងពីរម្តាយនិងចូលនេះចោលទាំងម្តងទៅ។
លោក សែវ ស៊ានម៉ាន់ អធិការស្រុកព្រៃឈ បានបន្តថា លោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ចំពោះករណីខាងលើនេះ៕

0 comments:
Post a Comment